Sunday, 18 April 2021

សូមថ្លែងអំណរគុណចំពោះអំណោយសប្បុរសធម៌ចែកជូនគ្រួសារជួបការលំបាក អំឡុងពេលការឆ្លងរាលជំងឺកូវីដ-១៩

សូមថ្លែងអំណរគុណចំពោះអំណោយសប្បុរសធម៌ចែកជូនគ្រួសារជួបការលំបាក អំឡុងពេលការឆ្លងរាលជំងឺកូវីដ-១៩
#សៀមរាបផ្ទះខ្ញុំ ❤️សូមថ្លែងអំណរគុណចំពោះអំណោយសប្បុរសធម៌ចែកជូនគ្រួសារជួបការលំបាក អំឡុងពេលការឆ្លងរាលជំងឺកូវីដ-១៩
🙏សូមអរគុណ លោក អ៉ឹង គឹមសាន ស្នងការរងនគរបាលខេត្ត និងជាសមាជិកក្រុមជិះកង់ SCT-ABC ថវិកាចំនួន ៥០០ដុល្លារ
🙏សូមអរគុណក្រុមជិះកង់ SCT-ABC ដែលបានផ្តល់ថវិកាចំនួន ១០៣០ដុល្លារ
ក្រោមការគាំទ្រពី #រដ្ឋបាលខេត្តសៀមរាប #គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប #ក្រុមការងារយុវជនតោះទៅលេងសៀមរាប #សាលាGoGlobal និង #សហគ្រិនវ័យក្មេងកម្ពុជាខេត្តសៀមរាប បានផ្តួចផ្តើមកៀងករថវិកា និងសម្ភារជួយដល់គ្រួសារជួបការលំបាកអំឡុងពេលទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងសង្កាត់បិទខ្ទប់ និងនៅក្នុងក្រុងសៀមរាប។
ក្រុមការងារនឹងចុះចែកជូនដោយផ្ទាល់នៅតាមខ្នងផ្ទះ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងសង្កាត់សៀមរាប សង្កាត់ស្វាយដង្គំ និងសង្កាត់សាលាកំរើក។ ក្នុងករណីមានការប្រែប្រួលកាលបរិច្ឆេទ ក្រុមការងារនឹងជូនដំណឹងនៅពេលក្រោយ។













Sunday, 14 March 2021

🙏🏻អរគុណទឹកចិត្តបង❤️ ក្នុងការចូលរួមសកម្មភាពទប់ស្កាត់កូវីដ១៩ ដើម្បីខេត្តសៀមរាប

🙏🏻អរគុណទឹកចិត្តបង❤️ ក្នុងការចូលរួមសកម្មភាពទប់ស្កាត់កូវីដ១៩ ដើម្បីខេត្តសៀមរាប 🛑 ✋ គ្មានការរីករាលដាលកូវីដ១៩ ចូលសហគមន៍🛑
ក្រុមការងារតោះ!ទៅលេងសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ដួង អ៊ា (អគ្គនាយក ក្រុមហ៊ុន អចលនទ្រព្យ E&T) ដែលបានចូលរួមចំណែកជា ថវិកាចំនួន ១០០ ដុល្លារ អាមេរិក ដល់ក្រុមការងារ តោះ!ទៅលេងសៀមរាប ដែលបានចូលរួមជាមួយក្រុមការងារពិនិត្យសុខភាពបឋម និងស្កែន QR Code Stop COVID-19 នៅចំណុច ព្រំប្រទល់ខេត្តសៀមរាប ខេត្តកំពង់ធំ ដើម្បីខេត្តសៀមរាបគ្មានជម្ងឺកូវីត_19 🛑
ក្រុមការងារតោះ!ទៅលេងសៀមរាប សូមកោតសរសើរ និងសូមប្រសិទ្ធពរជ័យ បវរសួស្ដី មហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


 

Wednesday, 4 November 2020

តោះ! ជិះកង់ចំណេញបានទាំងសុខភាព លំហែកាយនឹងបានចូលរួមចំណែកសប្បុរសធម៌

 តោះ! ជិះកង់ចំណេញបានទាំងសុខភាព លំហែកាយនឹងបានចូលរួមចំណែកសប្បុរសធម៌

#តោះទៅលេងសៀមរាប_តោះ!តោះ!ជិះកង់ដើម្បីសប្បុរសធម៌🚴🏻‍♂️ 🚴‍♂️
នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោយពីជិះកង់សប្បុរសធម៌រួចហើយ ក្រុមការងារតោះទៅលេងសៀមរាប និងគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំចែកគ្រឿងឧបភោគបរិភោគ ដល់គ្រួសារដែលកំពុងជួបការលំបាក ចំនួន៥០ គ្រួសារ ដោយប្រើប្រាស់ថវិកាពីបងប្អូនសប្បុរសជនដែលគាត់បានចូលរួមចុះឈ្មោះជិះកង់ និងមានការឧបត្ថម្ភពីបងប្អូនសប្បុរសជនដទៃទៀត ក្នុងកម្មវិធីចែកគឿងឧបភោគបរិភោគ ក៍មានការចូលរួមពី ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណះអភិបាលខេត្តសៀមរាប ឯកឧត្តម សួស សុខចាន់ សមាគមក្រុមប្រឹក្សាខេត្តសៀមរាប និងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ហើយលោក ទឹម ថាវិត្យា សមាជិកអចិន្ត្រៃយ៍នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត តំណាង លោក ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ និងបងប្អូនសប្បុរសជនក្នុងខេត្ត និងក្រៅខេត្ត ចូលរួមក្នុងកម្មវិធីតោះជិះកង់!ដើម្បីសប្បុរសធម៌ ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក​​






ក្នងកម្មវិធីចែកគ្រឿងបរិភោគឧបភោគជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកចំនួន​ ៥០​គ្រួសារ​ផងដែរ​ ក៍មានការចូលរួមបន្ថែមពីសប្បុរសជននិងបងប្អូនអាជីវករមួយចំនួនដូចជា:
-គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ​ខេត្ត​សៀមរាប​ បានចូលរួមឧបត្ថម្ភជា​ មី​ ចំនួន​៥០​កេស​ និងទឹក​បរិសុទ្ធ​ចំនួន​ ៥០កេស។
-ឯកឧត្តម សួស សុខចាន់
-លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប
-លោក សើ វណ្ណដា
-លោក ចាន់ ណេង
-លោក យ៉ាន ពន្លក
-លោក ងួន ហាវ
-លោក ហាក់ ហុងសាន
-លោក លី ឆេងណាង
-យុវជនស្រុកជីក្រែង
-សិប្បកម្មផលិត ទឹកកក ហ៊ាង ហុងឃាង
-សិប្បកម្មផលិត ការ៉េមភ្នំពេញ
-ភោជនីយដ្ឋាន ពពែមាស
-Mood Caffee
-Eocambo
អំណោយ​ដែលគ្រួសារនីមួយៗទទួលបាន:
១.អង្ករ ២០ គីឡូក្រាម
២.ទឹកត្រី ១ដប
៣.ទឹកសុីអ៊ីវ ១ដប
៤.អំបិល ១គីឡូក្រាម
៥.ប៊ីចេង ០.៥គីឡូក្រាម
៦.ស្ករសរ ១គីឡូក្រាម
7.មី មួយកេស
៨.ទឹកបរិសុទ្ធ មួយកែស
៩.ថវិការ ២ ម៉ឺនរៀល
យើងខ្ញុំជាក្រុមការងារសូមជូនពរ ឯកឧត្ដម លោកជំទាវ លោក លោកស្រី លោកពូ អ្នកមីង បងប្អូន ជាសប្បុរសជន ទាំងអស់ ជួបតែពុទ្ធពរ ទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។🙏🙏🙏🥰🚴‍♂️🚴‍♂️🚴‍♂️🚴‍♂️🌴🌾🌳🌴🌴🌴🌴🌳🌳🥰

Friday, 30 October 2020

តោះចុះឈ្មោះជិះកង់ដើម្បីសប្បុរសធម៌ទាំងអស់គ្នា

 តោះចុះឈ្មោះជិះកង់ដើម្បីសប្បុរសធម៌ទាំងអស់គ្នា

នៅសល់តែ ១ថ្ងៃទៀតតែប៉ុណ្ណោះការចុះឈ្មោះជិះកង់សប្បុរសធម៌នឹងត្រូវបញ្ចប់សូមរួសរាន់ឡេីងថែមទាំងទទួលបានអាវយឺតដ៏ស្រស់ស្អាតមួយពីAdmin🥰
ថវិកាដែលអ្នកទាំងអស់គ្នាបានចំណាយនឹងបានទៅដល់ជនក្រីក្រដែលជួបការលំបាក។
កាលបរិច្ឆេទកម្មវិធី: ០១/១១/២០២០
ពេលវេលាចេញដំណើរ: ៦:៣០នាទីព្រឹក
ទីតាំងជួបជុំ: សួនហាត់ប្រាណបឹងកាឡូ