
អ្នកចិត្តវិទូ និងអ្នកស្រាវជ្រាវបានលើកឡើងនូវទ្រឹស្តីផ្សេងៗគ្នាជាច្រើនអំពីស្នេហា។ ស្នេហាគឺជាតម្រូវការដ៏ចាំបាច់មួយសម្រាប់មនុស្សលោកយើងនេះ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺវាមិនមែនជាការងាយស្រួលទេក្នុងការចង់ដឹងថា ហេតុអ្វីបានជាស្នេហាមាននៅលើលោកយើងនេះ? ជាក់ស្តែង រយៈពេលកន្លងមក មានមនុស្សជាច្រើនបានធ្វើការលើកឡើងថា ស្នេហាគឺជាអ្វីដែលវិទ្យាសាស្ត្រមិនអាចយល់ និងពិបាកនឹងបកស្រាយ។ថ្ងៃនេះ គេហទំព័រគំនិតនឹងលើកយកទ្រឹស្តីចំបងៗចំនួន៤ ដើម្បីធ្វើការបកស្រាយអំពីអ្វីៗដែលទាក់ទងទៅនឹងសេចក្តីស្នេហាដូចជា សេចក្តីចូលចិត្ត(like) សេចក្តីស្រឡាញ់(Love) និងអារម្មណ៍ជាប់ជំពាក់

តើស្នេហាមានទំនាក់ទំនងនឹងគីមីដែរឬទេ?
តើអ្នកធ្លាប់មានអារម្មណ៍ថារីករាយ រំភើប ឬ បេះដូងលោតញាប់ខុសពីធម្មតានៅពេលអ្នកមានស្នេហា ឬ លួចស្រលាញ់នរណាម្នាក់ដែរឬទេ? តើអ្នកដឹងថានេះបណ្តាលមកពីអ្វីទេ ?
ខាងក្រោមនេះជាសារធាតុគីមីដែលបង្ករអោយអ្នកមានអារម្មណ៍ផ្សេងៗនៅពេលអ្នកមានជាប់ទាក់ទងនឹងស្នេហា៖
១. សារធាតុ ”ហ្វេនីលអេទីលអាមីន” (Phenylethylamine ឬ PEA): ជាប្រភេទសារធាតុអាមីនដែលកើតឡើងដោយឯងៗនៅក្នុងខួរក្បាល ឬ អាចមាននៅក្នុងប្រភេទអាហារខ្លះដូចជា ស្ករសូកូឡា ។ វាជាសារធាតុបង្កើនកំលាំង ឬ ទឹកចិត្តដែលបង្ករឲមានការបញ្ចេញ “Norepinephrine ឬ Dopamine”នៅក្នុងខួរក្បាល ។ សារធាតុនេះកើតមាននៅពេលអ្នកមានស្នេហាហើយវាធ្វើឲអ្នករំភើប និង រីករាយ ។
២. Norepinephrine: នៅពេលសារធាតុ “PEA” បញ្ចេញសារធាតុនេះអ្នកនឹងបែកញើសចុងដៃចុងជើង និង បេះដូងលោតញាប់ខុសពីធម្មតា ។
៣. Dopamine: ជាប្រភេទអ័រម៉ូនប្រសាទដែលជាប់ទាក់ទងនឹងការជ្រើសរើសដៃគូរស្នេហា ។ នៅពេលអ្នកលួចស្រលាញ់នរណាម្នាក់ហើយចង់បានគេធ្វើជាសង្សារនោះមានន័យថាខួរក្បាលរបស់អ្នកកំពុងបញ្ចេញអ័រម៉ូនDopamineហើយ។
៤. Oxytocin: Dopamineជាអ្នកជំរុញអោយមានសារធាតុនេះហើយវាកើតឡើងនៅពេលមានការប៉ះពាល់គ្នា ។
៥. Endorphins: នៅពេលខួរក្បាលអ្នកទទួលបាននូវភាពរំភើបពីស្នេហានោះវានឹងបញ្ចេញសារធាតុ Endorphins នេះ ។ វាជាសារធាតុដែលធ្វើឲយើងមានអារម្មណ៍ស្និតស្នាល និង សុខស្រួលជាមួយអ្នកដែលយើងស្រលាញ់ និង ជាអ័រម៉ូនដែលកាត់បន្ថយការឈឺចាប់ និង បំបាត់ភាពតានតឹង ៕
No comments:
Post a Comment