
នៅក្នុងអត្ថបទវិទ្យាសាស្ត្ររីករាយថ្ងៃនេះ គេហទំព័រគំនិតនឹងបង្ហាញជូនប្រិយមិត្តនូវវិធីថ្មីមួយទៀតគឺ ការដកកាក់ចេញពីចានដោយមិនអោយប៉ះទឹក។ ដូចនេះប្រិយមិត្តអាចយកវិធីសាស្ត្រមួយនេះទៅធ្វើការសាកល្បងជាមួយមិត្តភក្តិ ឬក្រុមគ្រួសារដើម្បីធ្វើជាការកម្សាន្ត។ តើធ្វើម៉េចទៅ ទើបអាចដកកាក់ចេញពីចានដោយមិនអោយប៉ះទឹក?
ឧបករណ៍ៈ ចានទាប ទឹក កាក់ (ប្រសិនបើគ្មានកាក់ អ្នកអាចយករបស់អ្វីមកជំនួសក៏បាន) ឈើគូស ឆ្នុកស្រាក្រហមឬក៏ជ័រលុប ឈើគូស និងកែវ។
វិធីៈ
– ដាក់កាក់ចូលទៅក្នុងចាន រួចចាក់ទឹកចូលល្មមនឹងលិចកាក់នោះ។
– ដោតឈើគូសបីទៅ បួនដើមនៅលើឆ្នុកស្រា ឬក៏ជ័រលុប។
– ដាក់បឈ្ឈរឈ្នុកស្រាក្រហម ឬជ័រលុបដែលមានដោតដោយឈើគូសនៅលើចាននោះ។


ដុតប៉េងប៉ោងយ៉ាងម៉េចកុំអោយផ្ទុះ?

ថ្ងៃនេះ សូមណែនាំការពិសោធមួយទៀតដែលងាយស្រួលអនុវត្ត និងអាចអោយអ្នកយកទៅលែងកំសាន្តជាមួយនឹងមិត្តភ័ក្តិ ឬក៏ក្រុមគ្រួសាររបស់អ្នក។ ការពិសោធន៍នេះមានចំណងជើងថា "តើដុតប៉េងប៉ោងយ៉ាងម៉េចកុំអោយផ្ទុះបែក?" ។
ឧបករណ៍៖ ឈើគូស ឬដែកកែស ទាន ប៉េងប៉ោង ទឹក។
វិធី៖
– ដុតបំភ្លឺទៀន ដោយឈើគូស ឬដែកកែស។
- បន្ទាប់មក យកប៉េងប៉ោងដែលផ្លុំរួចចងអោយក្របួចក្បាលអោយជិតល្អ ហើយដាក់វានៅលើភ្លើងទៀន។ អ្នកនឹងឃើញថា ប៉េងប៉ោងនោះនឹងឆេះហើយផ្ទុះមួយរំពេច។
- យកទឹកច្រកបញ្ចូលក្នុងប៉េងប៉ោងនោះ ហើយផ្លុំបំប៉ោងវាហើយចងអោយជាប់។ បន្ទាប់មកយកប៉េងប៉ោងទៅដាក់លើភ្លើងទៀនម្តងទៀត។ អ្នកនឹងសង្កេតឃើញថា ប៉េងប៉ោងនោះ នឹងមិនផ្ទុះភ្លាមៗឡើយ ហើយវាស្ថិតក្នុងស្ថានភាពបែបនេះប្រហែល១ ទៅ២នាទី អាស្រ័យទៅលើចំនួនទឹកដែលអ្នកបានបញ្ច្រកចូលទៅក្នុងប៉េងប៉ោងនោះ។
មូលហេតុៈ ការដែលប៉េងប៉ោងមិនផ្ទុះ គឺដោយសារតែទឹកបានស្រូបយករាល់កំដៅដែលបានបញ្ចេញដោយភ្លើងទៀន ដែលធ្វើអោយប៉េងប៉ោងមិនឡើងកំដៅ។ កំដៅជាក់លាក់របស់ទឹកគឺមានកម្រិតខ្ពស់ជាងសារធាតុឯទៀត ដែលធ្វើអោយវាមានសមត្ថភាពក្នុងការស្រូបយកកម្តៅដោយមិនធ្វើសីតុណ្ហភាពឡើងកម្តៅបានរហ័ស។
No comments:
Post a Comment