#តោះ_ទៅលេងសៀមរាប_ក្រៅពីប្រាង្គប្រាសាទនៅមានសារមន្ទីរវិមានសុខា #ដែលទើបតែបង្កើតឡើងថ្មីមួយទៀតក្នុងក្រុងសៀមរាប "ជ្រុងមួយនៃអតីតកាល"











បុរសខ្មែរម្នាក់ដែលគេស្គាល់ថា "តាឆ្កួត" ប្រើពេលវេលា២ទសវត្សរ៍ ប្រមូល កង់ ម៉ូតូ នឹងវត្ថុចាស់ៗ បង្កើតជាសារមន្ទីរដែរ មិននឹកស្មានដល់ ។
ទោះបីជាទើបតែបើកថ្មីៗ ប៉ុន្តែវត្ថុចាស់ៗនៅទីនេះ នឹងនាំអារម្មណ៍អ្នកទស្សនាទាំងអស់ទៅកាន់អតីតកាលមួយដែលមិនឆ្ងាយប៉ុន្មានពីយើង។ កង់ ម៉ូតូ ឡាន ម៉ាស៊ីនថត ទូរស័ព្ទ នាឡិកា ឧបករណ៍ភ្លេង និង វត្ថុប្រើប្រាស់ចាស់ៗជាច្រើន ត្រូវបានប្រមូល មកដាក់តាំងយ៉ាងគួរអោយចាប់អារម្មណ៍ នៅក្នុងផ្ទះវិឡាម៉ូតជំនាន់បារាំង មួយនេះ។ សារមន្ទីរនេះទើបតែបើដំណើរការនៅថ្ងៃទី 17 ខែ សីហា ឆ្នាំ 2020 នេះឯង។
ទោះបីជាទើបតែបើកថ្មីៗ ប៉ុន្តែវត្ថុចាស់ៗនៅទីនេះ នឹងនាំអារម្មណ៍អ្នកទស្សនាទាំងអស់ទៅកាន់អតីតកាលមួយដែលមិនឆ្ងាយប៉ុន្មានពីយើង។ កង់ ម៉ូតូ ឡាន ម៉ាស៊ីនថត ទូរស័ព្ទ នាឡិកា ឧបករណ៍ភ្លេង និង វត្ថុប្រើប្រាស់ចាស់ៗជាច្រើន ត្រូវបានប្រមូល មកដាក់តាំងយ៉ាងគួរអោយចាប់អារម្មណ៍ នៅក្នុងផ្ទះវិឡាម៉ូតជំនាន់បារាំង មួយនេះ។ សារមន្ទីរនេះទើបតែបើដំណើរការនៅថ្ងៃទី 17 ខែ សីហា ឆ្នាំ 2020 នេះឯង។
"តាឆ្កួត"ដែលជាម្ចាស់សារមន្ទីនេះ បានចំនាយពេលប្រមាណ 22 ឆ្នាំ (គាត់ចាប់ផ្តើមប្រមូលរបស់ចាស់ៗតាំងពីឆ្នាំ 1998) ដើម្បីប្រមូលរបស់ចាស់ៗទាំងនេះ ពីឈ្មួញនានា ទាំងក្នុងនិងក្រៅប្រទេស។ វត្ថុចំណាស់ខ្លះមានរឿងរ៉ាវដ៏គួរអោយចាប់អារម្មណ៍ជាច្រើន ដែលវាពិតជាកន្លែងដ៏ពិសេសមួយសំរាប់អ្នកដែលចូលចិត្តរបស់ចាស់ៗបែប Vintage រឺ Collector ផ្សេងៗ ។ សំរាប់ក្មេងជំនាន់ ឆ្នាំ90ឡើងទៅ នៅមានរបស់ខ្លះដែលកើតទាន់បានឃើញ តែមានរបស់ខ្លះគឺធ្លាប់បានតែឃើញក្នុងកុន រឺ ឯកសារចាស់ៗ ប៉ុន្តែវាកាន់តែពិសេសសំរាប់ ចាស់ៗដូចជាជំនាន់ម៉ាក់ រឺ ជីដូនជីតាយើង ដែលមានរបស់ជាច្រើន នឹងរំលឹកឡើងវិញនូវ អតីតកាល និង ជីវិតរបស់ពួកគាត់នៅពេលនោះ។


ពេលយើងទៅទស្សនា កន្លែងនោះផ្ទាល់បានដឹងថា ពិតជាប្លែកហើយមានអារម្មណ៍ រីករាយ និង រំភើបណាស់ពេលបានឃើញ នូវរបស់របរដែលមាននៅជំនាន់90 មានរបស់ខ្លះយើងធ្លាប់បានឃើញ និងរបស់ខ្លះទៀតយើងមិនទាន់បានឃើញ មានដាក់តាំងបង្ហាញនៅទីនោះទាំងអស់។ ដូចនេះ ខ្ញុំគិតថានេះជាកន្លែងដ៏ល្អមួយសំរាប់នាំ ក្រុមគ្រួសារ ជាពិសេសចាស់ៗ និងខ្លួនឯងផ្ទាល់អោយបានឃើញ ពីវត្ថុចាស់ៗទាំងនោះ និងបានរំលឹកក៏ដូចជាយល់ដឹងបន្ថែមពីអតីតកាល។ សំរាប់ក្មេងៗតូចៗវិញ ទីនេះក៏អាចបង្កើនការយល់ដឹង និង ឃើញពីភាពខុសគ្នា នៃការវិវត្តដ៏សម្បើមរបស់វត្ថុ ទាំងនោះផងដែរ។
សារមន្ទីរ បើកជារៀងរាល់ថ្ងៃ ពីម៉ោង 7 ព្រឹក ដល់ 7ល្ងាច ដែលភ្ញៀវទេសចរណ៍ជាតិត្រូវទិញសំបុត្រចូលទស្សនា តំលៃ ៤០០០ រៀលក្នុងមួយចំណែក ភ្ញៀវអន្តរជាតិ តំលៃ ២០០០០ រៀល ក្នុងមួយនាក់ ។
ក្រៅពីនេះ ក៏មានហាងកាហ្វេសារមន្ទីរដែលនៅក្នុងនោះដែរ ដែលមានកន្លែងអង្គុយ និង លក់កាហ្វេ និង ភេសជ្ជៈផ្សេងៗជាមួយតំលៃ សមរម្យ និង ការរៀបចំស្អាតទាក់ភ្នែក។
ចំនាយពេលប៉ុន្មាននៅទីនោះ : ពី 1 ម៉ោងកន្លះ ទៅ 2 ម៉ោង
សរុបមក សារមន្ទីរវត្ថុចាស់ៗមួយនេះ គឺជាគោលដៅទស្សនាថ្មីមួយដែល សូមណែនាំទៅអ្នកទាំងអស់គ្នា ទាំងមានរបស់មើលគួរអោយចាប់អារម្មណ៍ ទាំងនៅជិតក្រុង ។ ម៉្យាងទៀតការទៅទស្សនារបស់យើងទាំងអស់គ្នា គឺជាការចូលរួមចំណែកលើកទឹកចិត្ត និង ការបង្ហាញនូវការអោយតំលៃទៅស្ថាបនិក ដែលគាត់ខំចំនាយពេល និង ធនធានរបស់ខ្លួនដើម្បីអោយកូនខ្មែរ ជាពិសេសក្មេងៗជំនាន់ក្រោយទាំងអស់គ្នាបានស្គាល់ និង ឃើញនូវវត្ថុចាស់ៗទាំងនេះ !
យ៉ាងណាដែរ ? អ្នកសៀមរាបបានទៅ ហើយ រឺ នៅ? អាចជួយ ផ្សព្វផ្សាយបន្ត ដើម្បីអោយអ្នកទាំងអស់គ្នាបានស្គាល់ និង ដឹងថាសៀមរាបមានកន្លែងទៅច្រើន ក្រៅពីប្រាសាទ និង Pub Street!
ទីតាំង : សារមន្ទីរនេះងាយស្រួលរកទេ យើងអាចជិះតាមផ្លូវក្រោយពេទ្យជ័យវរ្ម័នទី 7 លុះហួសវត្តថ្មី (វត្តក្បាលខ្មោច)មួយផ្លូវ អ្នកនឹងឃើញផ្លាកសារមន្ទីរ បត់ឆ្វេង រឺ ស្វែងរកទីតាំង នៅលើ Google Map: https://bit.ly/329sGNf
...
No comments:
Post a Comment