Monday, 3 August 2020

រមណីដ្ឋានព្រៃសហគមន៍ទឹកជប់ខ្នារពោធិ៍ (ព្រៃកោងកាង)

រមណីដ្ឋានព្រៃសហគមន៍ទឹកជប់ខ្នារពោធិ៍ (ព្រៃកោងកាង)

#តោះ_ទៅលេងសៀមរាប_រមណីយដ្ឋាន_ស្អាតសេវាកម្មល្អ_អនាម័យល្អ_តម្លៃសមរម្យ



ព្រៃសហគមន៍ទឹកជប់ខ្នារពោធិ៍ ហៅម្យ៉ាងទៀតព្រៃកោងកាងទឹកសាប ឬកោងកាងភ្នំ មាន រមណីយដ្ឋាន ដែលបំរើសេវាកម្មម្ហូបអាហារ​ ភេសជ្ជៈ​ ដែលរសជាតិឈ្ងុយឆ្ងាញ់ អនាម័យល្អ និងសេវាកម្មល្អ ដល់ភ្ញៀវទេសចរ ដដែលចំអិនប្រជាជនក្នុងតំបន់ផ្ទាល់ផងដែល ភ្ញៀវ​ទេសចរអាចអង្គុយក្នុងកញ្ជុះដែលរៀបចំដោយសហគមន៍ដើម្បីស្រស់ស្រូបអាហារជាមួយក្រុមគ្រួសារ បងប្អូន​មិត្តភក្តិ​ យ៉ាងសប្បាយរីករាយ​ និងមានបរិយាកាសស្ងប់ស្ងាត់ល្អ។
ម្យ៉ាងទៀតក្រៅពីព្រៃកោងកាងភ្នំ ក៏មានព្រៃឬស្សីដែលដុះជាជួរដែលពោរពេញទៅដោយពណ៍បៃតងស្រស់ ដែលធ្វើអោយលោកកាន់តែលង់នឹងសម្រស់ធម្មជាតិថែមទៀត។
លើសពីនេះទៅទៀត​ ក្រៅពីការរៀបចំទស្សនាព្រៃកោងកាងភ្នំ នេះ​ សហគមន៍កំពុងមានគម្រោងហើយចាប់ផ្ដើមអនុវត្តផងដែរដោយមានការរៀបចំកែច្នៃបន្ថែមទៀត​ ដូចជាការដាំផ្កាព្រៃលំអតាមដងផ្លូវ ការបណ្តុះកូនឈើ​ ធ្វើសួនអនុស្សាវរីយ៍ និងរៀបចំកែលំអូរ សមសម្រាប់ងូតទឹកលំហែរកំសាន្ត
ព្រៃសហគមន៍ទឹកជប់ខ្នារពោធិ៍​គឺជាតំបន់អេកូទេសចរណ៍ដ៏ល្អស្អាតបំផុតដែលលោកអ្នកគួរតែទៅទស្សនា ដើម្បី​បំបាត់នូវការនឿយហាត់ បំបាត់នូវទុកកង្វល់​ បង្កើតអោយមាន អារម្មណ៍ស្រស់ថ្លា។
យើងខ្ញុំ​នឹងសង្ឃឹមលោកអ្នកប្រាកដជាពេញចិត្តនូវសម្រស់ដ៏ស្រស់ស្អាតរបស់ព្រៃនេះ៕
☎️017 452 723 /097 233 8 061






...

No comments:

Post a Comment