Friday, 7 August 2020

ស្គីជិះលើទឹកដំបូងគេនៅប្រទេសកម្ពុជា


ថ្ងៃនេះAdimin នឹងណែនាំអ្នកទាំងអស់គ្នាមកស្គាល់កន្លែងជិះស្គីលើទឹកមួយកន្លែង ធានាថាសប្បាយប្លែកភ្នែក ចម្លែកអារម្មណ៍ ជាមួយនិងបរិយាកាសបែបធម្មជាតិ ដែលកន្លែងកំសាន្តថ្មីនេះឈ្មោះថា_ICF_Wake_Park 🇰🇭🥰🌴🌳🏝🏖🏖🏝🏂
ICF Wake Park Siem Reap ជារមណីយដ្ឋានដ៏ស្រស់ស្អាតមានផាសុខភាព ខ្យល់អាកាសបរិសុទ្ធ ស្ងប់ស្ងាត់ល្អ សម្រាប់លោកអ្នក​សម្រាក​លំហែ​កាយ​ជាមួយ​គ្រួសារ​មិត្តភក្តិ​ និងក្រុមការងារផងដែរ។
លក្ខណះពិសេសនៅទីនេះ​គឺ​ មានកីឡាជិះស្គីលើទឹក គឺជាកីឡាមុនដំបូងគេដែលមាននៅប្រទេសកម្ពុជា ការជិះស្គីលើទឹកពិតជាសប្បាយររីករាយ វានឹងផ្ដល់នូវ​ មេរៀននិងបទពិសោធន៍ថ្មីៗដល់លោកអ្នក ជាមួយការជិះស្គីលើទឹកមួយនេះលោកអ្នកថែមទាំងទទួលបាននូវសុខភាពល្អ បង្កើនមិត្តភាព​ បង្កើនភាពរហ័សរហួននិងរឹងមាំផ្នែករាងកាយ បញ្ញាញាណ​ ផងដែរ...។ នៅទីនេះ ននឹងមានការណែនាំ បង្រៀន​ពីរបៀបជិះ ឧបករណ៍សម្រាប់ជិះ អាវពងពាក់ហែលទឹក មួកសុវត្ថិភាព​ ដែលប្រាកដថាអស់លោកអ្នកមានសុវត្ថិភាពនៅពេលដែលជិះ​។

ក្រៅពី​កីឡាជិះស្គីលើទឹក​ នៅទីនេះមានក៏មានអាងហែលទឹកមួយទៀតដែលបានរៀបចំជាលក្ខណះឆ្នេរខ្សាច់ ដែលអោយយើងហែលទឹកលែងកំសាន្តយ៉ាងសប្បាយ និង​ សម្រាប់អង្គុយលេងស្រូបយកខ្យល់អាកាសបរិសុទ្ធបានផងដែរ។សូមបញ្ជាក់ នៅទីនេះរាល់ចំណូលដែលបានពីការចំនាយរបស់អតិថិជន ទាំងការជិះស្គីលើទឹក ការញាំអាហារនៅក្នុងភោជនីយដ្ឋាន គឺត្រូវបានយកទៅឲ្យខាងសហគមន៍នៅក្នុងខេត្តសៀមរាប និងនៅក្នុងប្រទេសកម្ពុជា គឺជួយគ្រួសារក្រីក្រ ជនងាយរងគ្រោះ បង្កើតសា​លារៀន និងបង្រៀន​ដល់ ក្មេងៗក្នុងសហគមន៍​ បង្កើតប្រព័ន្ធទឹកស្អាតនៅនឹងកន្លែង ICF​ Wake​ Park​ ដែលប្រជាពលរដ្ឋអាចយកទៅពិសាបានផងដែរ​ ។ICF​ Wake​ Park​ ពិតជាកន្លែងកំសាន្តដ៏ល្អសម្រាប់មកកំសាន្ត នៅពេលលោកអ្នកសម្រាកពីការងារ​ ចុងសប្ដាហ៍។ យើងខ្ញុំនឹងសង្ឃឹមថាលោកអ្នកពិតជាសប្បាយរីករាយនៅពេលបានមកលេងកំសាន្តនៅទីនេះ​ ដោយហេតុថា​លោកអ្នក​នឹងទួលនៅការសប្បាយរីករាយ ហើយ​ថែមទាំង​ បានជួយសហគមន៍នៅក្នុងប្រទេសកម្ពុជាយើងផងដែរ។ ប្របើសិនជាលោកអ្នកចង់ដឹងពត៌មានពីសាវាកម្មច្បាស់លាស់ សូមចូលទៅមើលក្នុង ផេកហ្វេសបុករបស់អង្គការ ICF​ Wake​ Park៕
...

No comments:

Post a Comment