តោះ! ជិះកង់ចំណេញបានទាំងសុខភាព លំហែកាយនឹងបានចូលរួមចំណែកសប្បុរសធម៌
នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោយពីជិះកង់សប្បុរសធម៌រួចហើយ ក្រុមការងារតោះទៅលេងសៀមរាប និងគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំចែកគ្រឿងឧបភោគបរិភោគ ដល់គ្រួសារដែលកំពុងជួបការលំបាក ចំនួន៥០ គ្រួសារ ដោយប្រើប្រាស់ថវិកាពីបងប្អូនសប្បុរសជនដែលគាត់បានចូលរួមចុះឈ្មោះជិះកង់ និងមានការឧបត្ថម្ភពីបងប្អូនសប្បុរសជនដទៃទៀត ក្នុងកម្មវិធីចែកគឿងឧបភោគបរិភោគ ក៍មានការចូលរួមពី ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណះអភិបាលខេត្តសៀមរាប ឯកឧត្តម សួស សុខចាន់ សមាគមក្រុមប្រឹក្សាខេត្តសៀមរាប និងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ហើយលោក ទឹម ថាវិត្យា សមាជិកអចិន្ត្រៃយ៍នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត តំណាង លោក ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ និងបងប្អូនសប្បុរសជនក្នុងខេត្ត និងក្រៅខេត្ត ចូលរួមក្នុងកម្មវិធីតោះជិះកង់!ដើម្បីសប្បុរសធម៌ ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
ក្នងកម្មវិធីចែកគ្រឿងបរិភោគឧបភោគជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកចំនួន ៥០គ្រួសារផងដែរ ក៍មានការចូលរួមបន្ថែមពីសប្បុរសជននិងបងប្អូនអាជីវករមួយចំនួនដូចជា:
-គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានចូលរួមឧបត្ថម្ភជា មី ចំនួន៥០កេស និងទឹកបរិសុទ្ធចំនួន ៥០កេស។
-ឯកឧត្តម សួស សុខចាន់
-លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប
-លោក សើ វណ្ណដា
-លោក ចាន់ ណេង
-លោក យ៉ាន ពន្លក
-លោក ងួន ហាវ
-លោក ហាក់ ហុងសាន
-លោក លី ឆេងណាង
-យុវជនស្រុកជីក្រែង
-សិប្បកម្មផលិត ទឹកកក ហ៊ាង ហុងឃាង
-សិប្បកម្មផលិត ការ៉េមភ្នំពេញ
-ភោជនីយដ្ឋាន ពពែមាស
-Mood Caffee
-Eocambo
អំណោយដែលគ្រួសារនីមួយៗទទួលបាន:
១.អង្ករ ២០ គីឡូក្រាម
២.ទឹកត្រី ១ដប
៣.ទឹកសុីអ៊ីវ ១ដប
៤.អំបិល ១គីឡូក្រាម
៥.ប៊ីចេង ០.៥គីឡូក្រាម
៦.ស្ករសរ ១គីឡូក្រាម
7.មី មួយកេស
៨.ទឹកបរិសុទ្ធ មួយកែស
៩.ថវិការ ២ ម៉ឺនរៀល
យើងខ្ញុំជាក្រុមការងារសូមជូនពរ ឯកឧត្ដម លោកជំទាវ លោក លោកស្រី លោកពូ អ្នកមីង បងប្អូន ជាសប្បុរសជន ទាំងអស់ ជួបតែពុទ្ធពរ ទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។



































No comments:
Post a Comment